អដ្ឋកថា សារីបុត្តសទ្ធិវិហារិកសូត្រទី ៧
សម័យមួយ ព្រះសារីបុត្រមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ ភិក្ខុមួយរូប ចូលទៅរក ព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង ព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ គួររពឫក ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយក៏ សាកសួរសេចក្តីនុ៎ះ ចំពោះព្រះសារីបុត្រមានអាយុថា ម្នាលអាវុសោសារីបុត្រ ( ហេតុដូចម្តេច ) ភិក្ខុជាសទ្ធិវិហារិក ពោលលាសិក្ខាហើយ វិលមកកាន់ ភេទដ៏ថោកទាប ។ ព្រះសារីបុត្រតបថា ម្នាលអាវុសោ ពាក្យដែលអ្នក ពោលន៎ុះ រមែងមានដល់ភិក្ខុ ដែលមិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយ មិនដឹង ប្រមាណក្នុងភោជន មិនប្រកបនូវសេចក្តីភាក់រពឫក យ៉ាងនេះឯង ។ ម្នាល អាវុសោ ភិក្ខុនោះឯង ជាអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកបនូវសេចក្តីភាក់រពឫក និងបន្តនូវព្រហ្មចរិយធម៌ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ ។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយ ដឹងប្រមាណក្នុង ភោជន ប្រកបនូវសេចក្តីភាក់រលឹក និងបន្តនូវព្រហ្មចរិយធម៌ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ។ ម្នាលអាវុសោ ចុះភិក្ខុជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយ តើដូចម្តេច ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ឃើញនូវរូបារម្មណ៍ ដោយចក្ខុ ហើយ មិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និង ទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ដែលមិន សង្រួមនូវចក្ខុន្ទ្រិយនោះ ព្រោះហេតុតែមិនសង្រ