រាហុលោវាទសូត្រទី ៨

ក្បាលទី 22 · ទំព័រ 566

សញ្ញា ហើយក្រោកឡើង ធ្វើចិត្តឲ្យបរិសុទ្ធចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់បច្ឆិមយាមនៃរាត្រី ។ ម្នាលអាវុសោ ភិក្ខុជាអ្នក ប្រកបនូវសេចក្តីភាក់រពឫក យ៉ាងនេះឯង ។ ម្នាលអាវុសោ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងជាអ្នកគ្រប់គ្រង ទ្វារក្នុងឥន្ទ្រិយ ជាអ្នកដឹងប្រមាណក្នុងភោជន ជាអ្នកប្រកបនូវសេចក្តីភាក់ រពឫក ។ ម្នាលអាវុសោ អ្នកទាំងឡាយត្រូវសិក្សាយ៉ាងនេះចុះ ។