អដ្ឋកថា រាហុលោវាទសូត្រទី ៨
ក្នុងសារីបុត្តសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា សន្តានេស្សតិ បានដល់ នឹងព្យាយាម គឺមិនឲ្យដល់ការកាត់ផ្តាច់ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមានព្រះភាគ កំពុងសម្ងំក្នុងទីស្ងាត់ ទ្រង់មានសេចក្តីត្រិះរិះក្នុងព្រះហប្ញទ័យ កើតឡើងយ៉ាង នេះថា ធម៌ទាំងឡាយ ដែលសម្រាប់ធ្វើវិមុត្តិឲ្យចាស់ក្លា របស់រាហុល ចាស់ ក្លាហើយតើ បើដូច្នោះ គួរតែតថាគត ទូន្មានរាហុល ក្នុងធម៌ជាគ្រឿងអស់ ទៅនៃអាសវៈខាងលើ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាតក្នុងបុព្វណ្ហសម័យ លុះ ត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ក្នុងកាលជាបច្ឆាភត្ត ទ្រង់ ត្រឡប់មកអំពីបិណ្ឌបាត ក៏ទ្រង់ហៅព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូរកាន់យកនិសីទនៈមក យើងនឹងចូលទៅឯអន្ធវ័ន ដើម្បីនៅសម្រាកក្នុង វេលាថ្ងៃ ។ ព្រះរាហុលមានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ថា ព្រះករុណាព្រះអង្គ រួចក៏កាន់យកនិសីទនៈ ដើរទៅតាមក្រោយព្រះមាន ព្រះភាគទៅ ។ ជួនសម័យនោះ មានទេវតាច្រើនពាន់ ដើរទៅតាមព្រះមាន ព្រះភាគ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះមានព្រះភាគ នឹងទូន្មាននូវព្រះរាហុល មានអាយុ ក្នុងធម៌ជាគ្រឿងអស់ទៅ នៃអាសវៈខាងលើ ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់អន្ធវ័ន ហើយទ្រង់គង់លើអាសនៈ ដែលក្រាលទុក ទៀបគល់ឈើមួយ ។ ព្រះរាហុល មានអាយុ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ ត្រាស់សួរដូច្នេះថា ម្នាលរាហុល អ្នក