អដ្ឋកថា វេសាលីសូត្រទី ១
ម្នាលគហបតី ភិក្ខុដែលមានសេចក្តីប្រកាន់មាំ មិនបរិនិព្វានទេ ។ បេ ។ ម្នាលគហបតី មានរសដែលគប្បីដឹងច្បាស់ដោយ អណ្តាត ។ បេ ។ ម្នាលគហបតី មានធម្មារម្មណ៍ដែលគប្បីដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយ កាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយ សេចក្តីចូលចិត្តមាំចំពោះធម្មារម្មណ៍នោះ កាលបើភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះក៏មាន សេចក្តីប្រកាន់មាំនូវធម្មារម្មណ៍នោះក៏មាន ។ ម្នាល គហបតី ភិក្ខុមានសេចក្តីប្រកាន់មាំ មិនបរិនិព្វានទេ ម្នាលគហបតី នេះឯង ជាហេតុ នេះឯងជាបច្ច័យដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន ។ ម្នាលគហបតី មានរូបដែលគប្បីដឹងច្បាស់ដោយភ្នែក ជា រូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជា ហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយ សេចក្តីចូលចិត្តមាំចំពោះរូបនោះ កាលបើភិក្ខុនោះមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យនូវ រូបនោះក៏មិនមាន សេចក្តីប្រកាន់មាំនូវរូបនោះក៏មិនមានដែរ ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន ។ បេ ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ដោយអណ្តាត ។ បេ ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិន ត្រេកអរ មិនសរសើ