អដ្ឋកថា នាឡន្ទសូត្រទី ៣
ក្បាលទី 22 · ទំព័រ 581
សម័យមួយ ព្រះមានព្រះភាគ និងព្រះបិណ្ឌោលភារទ្វាជៈ មានអាយុ គង់នៅក្នុងវត្តឃោសិតារាម ជិតក្រុងកោសម្ពី ។ គ្រានោះ ព្រះបាទ ឧទេនស្តេចចូលទៅរកព្រះបិណ្ឌោលភារទ្វាជៈមានអាយុ លុះស្តេចចូលទៅ ដល់ហើយ ទ្រង់ធ្វើសេចក្តីរីករាយជាមួយនឹងព្រះបិណ្ឌោលភារទ្វាជៈមាន អាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររពឫកហើយ ក៏ទ្រង់គង់ ក្នុងទីដ៏សមគួរ ។