អដ្ឋកថា ភារទ្វាជសូត្រទី ៤

ក្បាលទី 22 · ទំព័រ 582

បពិត្រមហារាជនេះ ឯងជាហេតុ នេះឯងជាបច្ច័យដែលនាំឲ្យពួកភិក្ខុនេះ នៅ ក្មេងកំលោះ មានសក់ខ្មៅ ប្រកបដោយវ័យដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់ នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌បរិបូណ៌ បរិសុទ្ធអស់មួយជីវិត ទាំងញ៉ាំងបវេណិធម៌ឲ្យប្រព្រឹត្តទៅអស់ កាលជាយូរអង្វែងបាន ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចិត្តជាធម្មជាតឡេះឡោះ ចួន កាល លោភធម៌កើតឡើងក្នុងពួកស្រីល្មមជាមាតាក៏មាន លោភធម៌កើតឡើង ក្នុងពួកស្រីល្មមជាបងប្អូនស្រីក៏មាន លោភធម៌កើតឡើងក្នុងពួកស្រី ល្មមជាកូនស្រីក៏មាន ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ហេតុដទៃ បច្ច័យដទៃ ទៀតមានដែរឬ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកំលោះ មានសក់ខ្មៅ ។ បេ ។ ទាំងញ៉ាំងបវេណិធម៌ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន ។ បពិត្រ មហារាជ ពាក្យនេះ ព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ទ្រង់ ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរពិចារណានូវកាយនេះឯង តាំងអំពីបាតជើងឡើង ទៅលើ អំពីចុងសក់ចុះមកក្រោម ដែលមានស្បែកជាទីបំផុត ពេញដោយ វត្ថុមិនស្អាត មានប្រការផ្សេងៗ ថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងទឹកមូត្រ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវេនោធំ ពោះវេនោតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ។ បពិត្រមហារាជ នេះឯងជាហេតុ នេះឯង ជាបច្ច័យដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកំលោះ មានសក់ខ្មៅ ។