សោណសូត្រទី ៥

ក្បាលទី 22 · ទំព័រ 591

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះ សោណគហបតិបុត្ត បាន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះសោណគហបតិបុត្ត អង្គុយក្នុងទី សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលនាំឲ្យសត្វទាំងឡាយពួកខ្លះក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត អ្វីជាហេតុ អ្វី ជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុង បច្ចុប្បន្ន ។ ( សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារយ៉ាងនោះ ផងចុះ ) ។