អដ្ឋកថា ឃោសិតសូត្រទី ៦
ម្នាលគហបតី ចក្ខុធាតុ ១ រូបជាទីតាំង នៃឧបេក្ខា ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនា ( វេទនាមិ នជាទុក្ខមិនជាសុខ ) កើតឡើងបាន ព្រោះអាស្រ័យផស្សៈដែលជាទីតាំង នៃអទុក្ខមសុខវេទនា ។ បេ ។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជាទីគាប់ចិត្ត ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យ ផស្សៈដែលជាទីតាំងនៃសុខវេទនា ។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសមិនជាទី គាប់ចិត្ត ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈដែលជាទីតាំងនៃទុក្ខវេទនា ។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជាទីតាំងនៃឧបេក្ខា ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈដែលជាទីតាំងនៃអទុក្ខមសុខវេទនា ។ បេ ។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ជាទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មានហើយ ទើបសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈដែលជាទី តាំងនៃសុខវេទនា ។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍មិនជាទីគាប់ ចិត្ត ១ មនោវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនាកើតឡើងបាន ព្រោះ អាស្រ័យផស្សៈដែលជាទីតាំងនៃទុក្ខវេទនា ។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ជាទីតាំងនៃឧបេក្ខា ១ មនោវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំងនៃអទុក្ខមសុខវេទនា ។ ម្នាលគហបតី ព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងធាតុ ផ្សេងៗ គ្នា ដោយហេតុមានប្រមាណបុណ្ណេះឯង ។ ក្នុងឃោសិតសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា រូប ច មនាប បានដល់ រូបដែលគួរពេញចិត្ត មាន ។ បទថា ចក្ខុវិញ្ញាណញ្ច បានដល់ ចក្ខុវិញ្ញាណ មាន ។ បទថា សុខវេទនីយំ ផស្សំ បានដល់ ផស្សៈដែលជាបច្ច័យដល់សុខវេទនា ដែលសម្