ហាលិទ្ទិកានិសូត្រទី ៧(ហាលិទ្ទកានី)
ក្បាលទី 22 · ទំព័រ 595
សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅលើភ្នំសំបវត្តៈ ជិតស្រុកកុលឃរៈ ក្នុងអវន្តិជនបទ ។ គ្រានោះ ហាលិទ្ទកានិគហបតី បាន ចូលទៅរកព្រះមហាកច្ចានៈមានអាយុ ។ បេ ។ លុះហាលិទ្ទកានិគហបតីអង្គុយ ក្នុងទីដ៏សមគួរហើយ ក៏បានពោលទៅនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះ ថា បពិត្រលោកដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគទ្រង់ត្រាស់ទុកថា ការ ផ្សេងៗ គ្នា នៃផស្សៈកើតឡើង ព្រោះអាស្រ័យធាតុផ្សេងៗ គ្នា ការផ្សេងៗ គ្នា នៃវេទនាកើតឡើង ព្រោះអាស្រ័យការផ្សេងៗ គ្នា នៃផស្សៈ ។ បពិត្រ លោកដ៏ចម្រើន ការផ្សេងៗ គ្នា នៃផស្សៈកើតឡើង ព្រោះអាស្រ័យធាតុ ផ្សេងៗ គ្នា និងការផ្សេងៗ គ្នា នៃវេទនាកើតឡើង ព្រោះអាស្រ័យការ ផ្សេងៗ គ្នា នៃផស្សៈ តើដូចម្តេច ។