អដ្ឋកថា ហាលិទ្ទិកានិសូត្រទី ៧(ហាលិទ្ទកានី)

ក្បាលទី 22 · ទំព័រ 595

ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយ ក៏ដឹងច្បាស់ថា រូបនេះជាទីគាប់ចិត្តយ៉ាងនេះ សុខវេទនាក៏កើតឡើង ព្រោះអាស្រ័យនូវចក្ខុវិញ្ញាណជាទីតាំងនៃសុខវេទនាផង នូវផស្សៈដែលជាទីតាំង នៃសុខវេទនាផង ។ មួយទៀត ភិក្ខុឃើញរូបដោយចក្ខុយ៉ាងនេះហើយក៏ ដឹងច្បាស់ថា រូបនេះ មិនជាទីគាប់ចិត្តយ៉ាងនេះ ទុក្ខវេទនាក៏កើតឡើងព្រោះ អាស្រ័យនូវចក្ខុវិញ្ញាណជាទីតាំងនៃទុក្ខវេទនាផង នូវផស្សៈជាទីតាំងនៃទុក្ខវេទនាផង ។ មួយទៀត ភិក្ខុឃើញរូបដោយចក្ខុយ៉ាងនេះហើយ ក៏ដឹងច្បាស់ ថា រូបនេះ គួរជាទីតាំងនៃឧបេក្ខាយ៉ាងនេះ អទុក្ខមសុខវេទនាក៏កើតឡើង ព្រោះអាស្រ័យនូវចក្ខុវិញ្ញាណ ជាទីតាំងនៃអទុក្ខមសុខវេទនាផង នូវផស្សៈ ដែលជាទីតាំងនៃអទុក្ខមសុខវេទនាផង ។ ម្នាលគហបតី មួយទៀត ភិក្ខុឮ សំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ ។ ជញ្ជាបរសដោយអណ្តាត ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយដឹងច្បាស់ ថា ធម្មារម្មណ៍នេះ ជាទីគាប់ចិត្តយ៉ាងនេះ សុខវេទនាក៏កើតឡើង ព្រោះ អាស្រ័យនូវមនោវិញ្ញាណ ជាទីតាំងនៃសុខវេទនាផង នូវផស្សៈជាទីតាំងនៃ សុខវេទនាផង ។ ភិក្ខុដឹងនូវធម្មារម្មណ៍ដោយចិត្តយ៉ាងនេះហើយ ក៏ដឹងច្បាស់ ថា ធម្មារម្មណ៍នេះ មិនជាទីគាប់ចិត្តយ៉ាងនេះ ទុក្ខវេទនាក៏កើតឡើង ព្រោះ អាស្រ័យនូវមនោវិញ្ញាណ ជាទីតាំងនៃទុក្ខវេទនាផង នូវផស្សៈជាទីតាំងនៃ ទុក្ខវេទនាផង ។ ភិក្ខុដឹងនូវធម្មារម្មណ៍ដោយចិត្តយ៉ាងនេះហើយ ក៏ដឹងច្បាស់ ថា ធម្មារម្មណ៍នេះគួរជាទីតាំងនៃឧបេក្ខាយ៉ាងនេះ អទុក្ខមសុខវេទនាក៏កើតឡើង ព្រោះអាស្រ័យនូវមនោវិញ្ញាណជាទីតាំងនៃអទុក្ខមសុខវេទនាផង នូវ ផស្សៈជាទីតាំងនៃអទុក្ខមសុខវេទនាផង ។