នកុលបិតុសូត្រទី ៨(នកុលបិតា)
ក្បាលទី 22 · ទំព័រ 597
ក្នុងហាលិទ្ទកានិសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា មនាបំ ឥត្ថេតន្តិ បជានាតិ ភិក្ខុរមែងដឹងច្បាស់នូវរូបដែលគួរពេញចិត្ត ដែល ចិត្ត ឃើញហើយថា រូបនោះ រមែងយ៉ាងនោះ រូបនោះយ៉ាងនោះ រូបនោះ គួរពេញចិត្តដូចគ្នា ។ បទថា ចក្ខុវិញ្ញាណំ សុខវេទនីយញ្ច ផស្សំ បដិច្ចស េចក្តីថា ចក្ខុវិញ្ញាណ និងផស្សៈណាដែលជាបច្ច័យដល់សុខវេទនា ដោយ ទីបំផុតនៃឧបនិស្សយប្បច្ច័យ ឬដោយទីបំផុតនៃអនន្តរប្បច្ច័យ ឬដោយទីបំផុត នៃសមនន្តរប្បច្ច័យ ឬដោយទីបំផុតនៃសម្បយុត្តប្បច្ច័យ គឺសុខវេទនា រមែង កើតឡើង ព្រោះអាស្រ័យចក្ខុវិញ្ញាណ និងផស្សៈ ដែលសោយសុខវេទនា នោះ ។ ក្នុងបទទាំងពួង ក៏មានន័យដូច្នេះ ។ ព្រោះហេតុនោះ ក្នុងសូត្រទាំង ២ នោះ គប្បីជ្រាបថា លោកពោលកិរិយាមនោវិញ្ញាណធាតុថា ធ្វើអាវជ្ជនកិច្ច ឬលោកពោលមនោធាតុបុណ្ណោះ ដោយឈ្មោះថា មនោធាតុដូចគ្នា ។