អដ្ឋកថា នកុលបិតុសូត្រទី ៨(នកុលបិតា)

ក្បាលទី 22 · ទំព័រ 597

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យអភ័យដល់ពួកម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ ។ គ្រានោះ គហបតីឈ្មោះនកុលបិតា បានចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះ នកុលបិតាគហបតីអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលនាំឲ្យសត្វ ទាំងឡាយពួកខ្លះក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ ចម្រើន មួយវិញទៀត អ្វីជាហេតុ អ្វីជាបច្ច័យដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន ។ ម្នាលគហបតី មានរូបដែលគប្បីដឹង ច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលបើភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះហើយ វិញ្ញាណដែលអាស្រ័យ នូវរូបនោះ ក៏កើតឡើង សេចក្តីប្រកាន់មាំនូវរូបនោះ ក៏មានឡើង ។ ម្នាល គហបតី ភិក្ខុមានសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វាន ។ បេ ។ ម្នាលគហបតី មានរសដែលគប្បីដឹងច្បាស់ដោយអណ្តាត ។ បេ ។ ម្នាលគហបតី មានធម្មារម្មណ៍ដែលដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទី គាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើ ភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍ នោះ កាលបើភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះហើយ វិញ្ញាណដែលអាស្រ័យនូវធម្មារម្មណ៍នោះ ក៏ កើតឡើង សេចក្តីប្រកាន