លោហិច្ចសូត្រទី ៩

ក្បាលទី 22 · ទំព័រ 600

សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅក្នុងអរញ្ញកុដិ ( កុដិតូចតាំងនៅក្នុងព្រៃ ) ជិតនគរមក្ករកដៈ ក្នុងអវន្តិជនបទ ។ គ្រា នោះ ពួកមាណព អ្នករកឧសច្រើននាក់ ជាសិស្សរបស់លោហិច្ចព្រាហ្មណ៍ បានចូលទៅរកអរញ្ញកុដិ របស់ព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ ហើយ ក៏ដើររង្គាត់ព័ទ្ធជុំវិញអរញ្ញកុដិ ស្រែកហោកព្រ្ជោៀវ នាំគ្នាលេងល្បែង សេលេយ្យកៈណាមួយ ( តាមទំនើងចិត្ត ) ។ មាណពទាំងនោះ និយាយថា សមណៈត្រងោលទាំងនេះ ជាពួកគហបតីកណ្ហគោត្រ កើតអំពីខ្នងជើងនៃ ព្រហ្ម ដែលពួកកុដុម្ពិកៈធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ។ វេលា នោះ ព្រះមហាកច្ចានៈមានអាយុ បានចេញអំពីវិហារហើយ ពោលទៅនឹង មាណពទាំងនោះ ដូច្នេះថា នែពួកមាណព អ្នកទាំងឡាយកុំស្រែកហោឡើយ យើងនឹងសម្តែងធម៌ដល់អ្នកទាំងឡាយ ។