អដ្ឋកថា លោហិច្ចសូត្រទី ៩

ក្បាលទី 22 · ទំព័រ 600

កាលបើព្រះថេរៈពោលយ៉ាងនេះ ហើយ មាណពទាំងនោះ ក៏នាំគ្នាស្ងៀម ។ ទើបព្រះមហាកច្ចានៈមានអាយុ បានពោលទៅនឹងមាណពទាំងនោះ ដោយគាថាទាំងឡាយថា ព្រាហ្មណ៍ទាំងឡាយណា រពឫកធម៌ ( របស់ ព្រាហ្មណ៍ ) បុរាណព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មាន សីលដ៏ឧត្តម មានគុណប្រាកដមកពីដើម ព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានគ្រប់គ្រងរក្សានូវទ្វារដោយប្រពៃ ទាំង គ្របសង្កត់នូវសេចក្តីក្រោធបាន ។ ព្រាហ្មណ៍ទាំងឡាយណា រពឫកធម៌ ( របស់ព្រាហ្មណ៍ ) បុរាណព្រាហ្មណ៍ទាំងឡាយ នោះ ឈ្មោះថា ប្រព្រឹត្តក្នុងធម៌ គឺកុសលកម្មបថ ១០ ប្រការ និងសមាបត្តិជ្ឈាន ៨ យ៉ាង ព្រាហ្មណ៍ទាំងនេះឯង បានចៀសចេញ ( ចាកគុណ ) ស្រវឹងដោយគោត្រ គិត ថា យើងទាំងឡាយ រមែងលះបង់ ( អកុសលកម្ម ) ហើយនាំគ្នាប្រព្រឹត្តកម្មមិនស្មើ គឺធ្វើកម្មមិនស្មើគ្នា មាន កាយកម្មជាដើម ។ ព្រាហ្មណ៍ទាំងឡាយ ដែលសេចក្តី ក្រោធគ្របសង្កត់ មានអាជាលើខ្លួនជាច្រើន នាំគ្នាប្រព្រឹត្ត ខុសក្នុងបុគ្គលដែលមានតណ្ហា និងបុគ្គលដែលឥតតណ្ហា ទាំងឡាយ បុគ្គលដែលមិនបានគ្រប់គ្រងទ្វារ រមែងមាន សេចក្តីសាបសូន្យទទេ ដូចទ្រព្យដែលបុរសបានក្នុងវេលា យល់សប្តិ ។ ការអត់អាហារ ១ ការដេកលើផែនដី ១ ការជម្រះរាងកាយអំពីព្រឹក ១ ត្រៃភេទ ១ ស្បែកខ្លាឃ្មុំ មានសម្ផស្សរឹង ១ ផ្នួងសក់ ១ មន្ទិលរបស់ធ្មេញ ១ មន្ត សីល និងវត្ត ១ តបៈ ១ ការញ៉ាំងមហាជនឲ្យភ័ន្តភាំង ១ ទំពក់ ១ ទឹក ១ គ្រឿងដុសខាត់មុខ ១ ទាំងនេះ ជាគ្រឿងបរិក្ខាររបស់ពួកព្រាហ្មណ៍ ដែលពួកព្រាហ្មណ៍ បានធ្វើភាវនាបន្តិចបន្តួច ទាំងបានតម្កល់ចិត្តខ្ជាប់ខ្ជួនល្អ ជាចិត្ត ថ្លា មិនកករល្អក់ ជាចិត្តមិនរឹងត្អឹង គឺទន់ភ្លន់ក្នុងពួកស ត្វទាំងពួង ផ្លូវនោះ តែងប្រព្រឹត្ត