វេរហច្ចានិសូត្រទី ១០(វេរហញ្ចានិ)
ក្បាលទី 22 · ទំព័រ 611
ថា ជាព្រាហ្មណ៍ឬ ដូច្នេះ ទើបបានពោលយ៉ាងនោះ ។ បទថា អគមំសុ នុ ខ្វិធ កាត់បទជា អគមំសុ នុ ខោ ឥធ ។ បទថា អធិមុច្ចតិ សេចក្តីថា ជាអ្នកបង្អោនទៅ គឺជាប់នៅដោយអំណាច កិលេស ។ បទថា ព្យាបជ្ជតិ បានដល់ ជាអ្នកមានចិត្តប្រទូស្តដោយអំណាច ព្យាបាទ ។ បទថា បរិត្តចេតសោ បានដល់ ជាអ្នកមានចិត្ត មានអារម្មណ៍ប្រមាណតិច ព្រោះជាអ្នកមានចិត្តសៅហ្មង មានសតិមិនតាំងមាំ ។ បទថា ចេតោវិមុត្តិំ បានដល់ ផលសមាធិ ។ បទថា បញ្ញាវិមុត្តិំ បានដល់ ផលបញ្ញា ។ បទថា អប្បមាណចេតសោ បានដល់ បុគ្គលមានចិត្ត មានអារម្មណ៍ប្រមាណមិនបាន ជាអ្នកមានចិត្តប្រាសចាកកិលេស ព្រោះជា អ្នកមានសតិតាំងមាំ ។