ទេវទហសូត្រទី ១
ក្បាលទី 22 · ទំព័រ 618
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគមរបស់ ពួកសក្យៈ ឈ្មោះទេវទហៈ ក្នុងសក្យជនបទ ។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលថា ភិក្ខុគ្រប់ៗ រូប ត្រូវបំពេញកិច្ចក្នុងអាយតនៈ គឺផស្សៈទាំង ៦ ដោយសេចក្តី មិនប្រមាទដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត តថាគតមិនពោល ថា ភិក្ខុគ្រប់ៗ រូប មិនត្រូវបំពេញកិច្ចក្នុងអាយតនៈ គឺផស្សៈទាំង ៦ ដោយ សេចក្តីមិនប្រមាទដូច្នេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជា អរហន្តខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ មានសោឡសកិច្ច បាន ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ចំពោះខ្លួនសម្រេច ហើយ មានសំយោជនៈក្នុងភព អស់រលីងហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភិក្ខុទាំងនោះ ឯង មិនត្រូវបំពេញកិច្ចក្នុងអាយតនៈ គឺផស្សៈទាំង ៦ ដោយសេចក្តីមិន ប្រមាទ ។