អដ្ឋកថា ទេវទហសូត្រទី ១
ដំណើរនោះ ព្រោះហេតុអ្វី ។ ( ព្រោះ ) ភិក្ខុទាំងនោះ បានធ្វើ កិច្ចរួចហើយ ដោយសេចក្តីមិនប្រមាទ ភិក្ខុទាំងនោះ មិនគួរប្រមាទទៀត ឡើយ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណាជាសេក្ខបុគ្គល មិនទាន់បានសម្រេចអរហត្តផលនៅឡើយ ក៏ប្រាថ្នានូវព្រះនិព្វាន ជាធម្មជាត ក្សេមចាកយោគៈដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភិក្ខុ ទាំងនោះ ត្រូវបំពេញកិច្ចក្នុងអាយតនៈ គឺផស្សៈទាំង ៦ ដោយសេចក្តីមិន ប្រមាទ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយភ្នែក ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមាន រូបទាំងនោះ ពាល់ត្រូវរឿយៗ តែមិនគ្របសង្កត់ចិត្តរបស់ភិក្ខុនោះបានឡើយ ព្រោះតែគ្របសង្កត់ចិត្តមិនបាន ទើបភិក្ខុនោះ ប្រារព្ធសេចក្តីព្យាយាម មិន រួញរា តម្កល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក ៏តាំងនៅខ្ជាប់ខ្ជួន មានអារម្មណ៍មូលតែមួយ ។ ម្នាលភិក្ខុទាំងឡាយ ( ព្រោះ ) តថាគតសម្លឹងឃើញផលនៃសេចក្តីមិនប្រមាទនេះឯង ទើបពោលថា ភិក្ខុ ទាំងនោះ គួរបំពេញកិច្ចក្នុងអាយតនៈ គឺផស្សៈទាំង ៦ ដោយសេចក្តីមិន ប្រមាទ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ រសទាំងឡាយដែលគប្បីដឹងច្បាស់ដោយ អណ្តាត ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមានរសទាំងនោះពាល់ ត្រូវរឿយៗ តែមិនគ្របសង្កត់ចិត្ត របស់ភិក្ខុនោះបានឡើយ ព្រោះតែគ្រប សង្កត់ចិត្តមិនបាន ទើបភិក្ខុនោះប្រារព្ធសេចក្តីព្យាយាម មិនរួញរា តម្កល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជាប់ខ្ជួន មាន អារម្មណ៍មូលតែមួយ ។