ខណសូត្រទី ២
ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថាអ្នកទាំងឡាយបានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏ឈ្មោះថាអ្នកទាំងឡាយបានហើយ ។ ម្នាលភិក្ខុទាំងឡាយ នរកឈ្មោះផស្សាយតនិកៈទាំង ៦ តថាគតបានឃើញហើយ បុគ្គលឃើញរូបណាមួយក្នុងនរកនោះ ដោយភ្នែក រមែងឃើញតែរូបដែលមិនជាទីប្រាថ្នា មិនឃើញរូបដែលជាទីប្រាថ្នា ឃើញ តែរូបដែលមិនជាទីត្រេកអរ មិនឃើញរូបដែលជាទីត្រេកអរ ឃើញតែរូប ដែលមិនជាទីគាប់ចិត្ត មិនឃើញរូបដែលជាទីគាប់ចិត្តឡើយ ឮសំឡេងណាមួយ ដោយត្រចៀក ។ ធុំក្លិនណាមួយដោយច្រមុះ ។ ជញ្ជាប់រសណាមួយ ដោយអណ្តាត ។ ពាល់ត្រូវផោដ្ឋព្វៈណាមួយដោយកាយ ។ ដឹងច្បាស់នូវ ធម្មារម្មណ៍ណាមួយដោយចិត្ត រមែងដឹងធម្មារម្មណ៍ ដែលមានសភាពមិនជាទី ប្រាថ្នា មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែលមានសភាពមិនជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទី ត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្ត មិនដឹងនូវ ធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្តឡើយ ។