អដ្ឋកថា ខណសូត្រទី ២

ក្បាលទី 22 · ទំព័រ 622

ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយបានដោយ ល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយបានហើយ ។ ម្នាលភិក្ខុទាំងឡាយ ឋានសួគ៌ឈ្មោះផស្សាយតនិកៈទាំង ៦ តថាគតបានឃើញហើយ បុគ្គលឃើញរូបណាមួយក្នុងឋានសួគ៌ នោះដោយភ្នែក រមែងឃើញតែរូបដែលជាទីប្រាថ្នា មិនឃើញនូវរូបដែល មិនជាទីប្រាថ្នា ឃើញតែរូបដែលជាទីត្រេកអរ មិនឃើញនូវរូបដែលមិនជាទី ត្រេកអរ ឃើញតែរូបដែលជាទីគាប់ចិត្ត មិនឃើញនូវរូបដែលមិនជាទីគាប់ ចិត្តឡើយ ។ បេ ។ ជញ្ជាប់រសណាមួយដោយអណ្តាត ។ បេ ។ ដឹងច្បាស់នូវ ធម្មារម្មណ៍ណាមួយដោយចិត្ត រមែងដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទី ប្រាថ្នា មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីប្រាថ្នា ដឹងតែធម្មា- រម្មណ៍ ដែលមានសភាពជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាព មិនជាទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្ត មិនដឹងនូវ ធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្តឡើយ ។ ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយបានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការ ប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយបានហើយ ។ ក្នុងខណសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឆ ផស្សាយតនិកា នាម សេចក្តីថា នរក ឈ្មោះថា ផស្សាយតនៈ ៦ មិន មាននរកទាំងឡាយ ដែលឈ្មោះឆផស្សាយតនិកាតែមួយ ឈ្មោះមិនមាន ។ ពិតហើយ បញ្ញត្តថា ផស្សាយតនៈតាមទ្វារ ៦ រមែងមានក្នុងមហានរកទាំងអស់ ៣១ រណ្តៅនោះឯង ។