អដ្ឋកថា បឋមរូបារាមសូត្រទី ៣
ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ បានដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ទៅផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃរូបទាំងឡាយ ទើបជាអ្នកមិនរីករាយនឹងរូប មិនត្រេកអរនឹងរូប មិនពេញចិត្តនឹងរូប ម្នាល ភិក្ខុទាំងឡាយ តថាគតរមែងមានសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាសរលត់ នៃរូប ។ ព្រះតថាគត បានដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញ ផង នៃសំឡេង ក្លិន រស ផោដព្វៈ ធម្មារម្មណ៍ ទើបមិនមានសេចក្តីរីករាយ នឹងធម្មារម្មណ៍ មិនត្រេកអរនឹងធម្មារម្មណ៍ មិនពេញចិត្តនឹងធម្មារម្មណ៍ ម្នាល ភិក្ខុទាំងឡាយ តថាគតរមែងមានសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់នៃធម្មារម្មណ៍ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ លុះ ព្រះសុគតជាសាស្តា ត្រាស់ព្រះសូត្រនេះចប់ហើយ ទើបទ្រង់សម្តែងនូវគាថា ព័ន្ធដទៃទៀត ដូច្នេះថា រូប សំឡេង ក្លិន រស ផស្សៈ ធម្មារម្មណ៍ទាំងអស់ តថាគតពោលថា ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ។ អារម្មណ៍ទាំងនុ៎ះឯង មនុស្សលោក ព្រមទាំងទេវលោក សន្មត ថាជាសុខ ប្រសិនបើអារម្មណ៍ទាំងនុ៎ះ រលត់ទៅក្នុងទីណា ទីនោះ ពួកមនុស្សលោក ព្រមទាំងទេវលោកសន្មតថា ជាទុក្ខ ។ ក៏ឯសេចក្តីរលត់នូវសក្កាយទិដ្ឋិ ព្រះអរិយៈទាំងឡាយ បាន ឃើញច្បាស់ថាជាសុខ សេចក្តីសុខនេះ តែងមានដល់បណ្ឌិត ទាំងឡាយ ដែលឃើញច្បាស់ ( ដោយប្រាជ្ញា ) បុន្តែ ជា សត្រូវនឹងលោកទាំងមូល ។ ជនទាំងឡាយដទៃ ពោល នូវអារម្មណ៍ណាថាជាសុខ ព្រះអរិយៈទាំងឡាយពោលនូវអារម្មណ៍នោះថាជាទុក្ខវិញ ជនទាំងឡាយដទៃពោលនូវអារម្មណ៍ ណាថាជាទុក្ខ ព្រះអរិយៈទាំងឡាយអ្ន