ទុតិយរូបារាមសូត្រទី ៤

ក្បាលទី 22 · ទំព័រ 630

ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ជាអ្នក រីករាយនឹងរូប ត្រេកអរនឹងរូប ពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ ទេវតានិ ងមនុស្សទាំងឡាយ រមែងមានទុក្ខ ព្រោះការប្រែប្រួលប្រាសរលត់នៃរូប ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយជាអ្នករីករាយនឹងសំឡេង រីករាយនឹងក្លិន រីករាយនឹងរស រីករាយនឹងផោដ្ឋព្វៈ រីករាយនឹងធម្មារម្មណ៍ ត្រេកអរនឹងធម្មារម្មណ៍ ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ ទេវតានិ ងមនុស្សទាំងឡាយ រមែងមានទុក្ខព្រោះការប្រែប្រួលប្រាសរលត់នៃធម្មារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ ឯតថាគតជាអរហន្តសម្មាសម្ពុទ្ធដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលត់ចេញផង នៃរូបទាំងឡាយ ទើបមិនរីករាយនឹងរូប មិន ត្រេកអរនឹងរូប មិនពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ តថាគតរមែងមាន តែសេចក្តីសុខ ព្រោះការប្រែប្រួលប្រាសរលត់នៃរូប ។ តថាគតដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោស ផង ឧបាយជាគ្រឿងរលាស់ចេញផង នៃសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ទើបមិនរីករាយនឹងធម្មារម្មណ៍ មិនត្រេកអរនឹងធម្មារម្មណ៍ មិនពេញចិត្ត នឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ តថាគតមានតែសេចក្តីសុខ ព្រោះ ការប្រែប្រួលប្រាសរលត់នៃធម្មារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ របស់ណាដែលមិនមែនជារបស់អ្នក ទាំងឡាយ អ្នកទាំងឡាយចូរលះបង់របស់នោះចេញ របស់នោះដែលអ្នក ទាំងឡាយលះបង់ចេញហើយ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តី សុខ ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វីដែលមិនមែនជារបស់អ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភ្នែកមិនមែនជារបស់អ្នកទាំងឡាយទ