អជ្ឈត្តទុក្ខហេតុសូត្រទី ៨
ក្បាលទី 22 · ទំព័រ 299
កាយ មិនទៀង ។ បេ ។ ចិត្តជាអតីត អនាគតមិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់ចិត្តជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងចិត្តជាអតីត មិន ត្រេកអរចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បី ប្រាសចាក តម្រេក ដើម្បីរម្លត់នូវចិត្តជាបច្ចុប្បន្ន ។ សូត្រទី ៧ ។ ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអតីត អនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វីដល់ភ្នែកជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយ-