អជ្ឈត្តនត្តានត្តហេតុសូត្រទី ៩
សាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងភ្នែកជា អតីត មិនត្រេកអរចំពោះភ្នែកជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់នូវភ្នែកជាបច្ចុប្បន្ន ។ បេ ។ អណ្តាតជាអតីត អនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់អណ្តាតជាបច្ចុប្បន្ន ។ ម្នាល ភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នក មិនអាឡោះអាល័យនឹងអណ្តាតជាអតីត មិនត្រេកអរចំពោះអណ្តាតជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់ នូវអណ្តាតជាបច្ចុប្បន្ន ។ កាយជាទុក្ខ ។ បេ ។ ចិត្តជាអតីត អនាគតជាទុក្ខទៅ ហើយ ចាំបាច់និយាយថ្វី ដល់ចិត្តជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើ អរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ ក្នុងចិត្តជាអតីត មិនត្រេកអរចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់នូវចិត្តជាបច្ចុប្បន្ន ។ សូត្រទី ៨ ។ ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអតីត អនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វីដល់ភ្នែកជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងភ្នែក ជាអតីត មិនត្រេកអរចំពោះភ្នែកជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់នូវភ្នែកជាបច្ចុប្បន្ន ។ បេ ។ អណ្តាតជា