ពាហិរានិច្ចហេតុសូត្រទី ១០

ក្បាលទី 22 · ទំព័រ 301

អតីត អនាគតជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់អណ្តាតជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជា អ្នកមិនអាឡោះអាល័យនឹងអណ្តាតជាអតីត មិនត្រេកអរចំពោះអណ្តាតជា អនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី រម្លត់នូវអណ្តាតជាបច្ចុប្បន្ន ។ កាយជាអនត្តា ។ បេ ។ ចិត្តជាអតីត អនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វីដល់ចិត្តជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងចិត្តជាអតីត មិនត្រេកអរចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់នូវចិត្តជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអតីត អនាគតមិនទៀង ទៅហើយ ចាំបាច់និយាយថ្វី ដល់រូបទាំងឡាយជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងរូបទាំងឡាយជាអតីត មិនត្រេកអរចំពោះរូបទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់នូវរូប ទាំងឡាយជាបច្ចុប្បន្ន ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ទាំងឡាយ ជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់ធម្មារម្មណ៍ ទាំងឡាយ ជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នក