អដ្ឋកថា ពាហិរានិច្ចហេតុសូត្រទី ១០

ក្បាលទី 22 · ទំព័រ 639

ម្នាលភិក្ខុ ទាំងឡាយ ចក្ខុជាកម្មចាស់ដែលបច្ច័យតាក់តែង សម្រេចហើយដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា ។ បេ ។ ជិវ្ហាជាកម្មចាស់ដែលបច្ច័យ តាក់តែងសម្រេចហើយដោយចេតនា បណ្ឌិតគប្បីឃើញថាជាហេតុនៃវេទនា ។ប។ មនោជាកម្មចាស់ ដែលបច្ច័យតាក់តែងសម្រេចហើយ ដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា ។