ពាហិរានត្តហេតុសូត្រទី ១២

ក្បាលទី 22 · ទំព័រ 303

បេ ។ និយាយអំពី ( អាយតនៈ ) ទាំងនោះ ទាំងខាងក្នុង និងខាងក្រៅ ( ជា អតីត អនាគត បច្ចុប្បន្ន ) ដែលលោកពោល ៣ លើក ទៀត ដោយអនិច្ចាទិលក្ខណៈ ។ អដ្ឋកថា អតីតានាគតបច្ចុប្បន្នានិច្ចសូត្រជាដើម ក្នុងសូត្រទី ៧ ជាដើម ត្រាស់ដោយអំណាចវេនេយ្យសត្វដែលកំណត់ អនិច្ចលក្ខណៈជាដើម ក្នុងចក្ខុជាដើម ដែលជាអតីត និងអនាគត លំបាក ដោយការប្រកាន់ក្នុងរូបដែលជាបច្ចុប្បន្ន ថាមានកម្លាំង ។ ពាក្យដ៏សេសក្នុង ទីគ្រប់អន្លើ មានន័យដូចពោលហើយខាងដើមនោះឯង ។ អដ្ឋកថា អតីតានាគតបច្ចុប្បន្នានិច្ចសូត្រជាដើម ចប់ ។