កម្មនិរោធសូត្រទី ១

ក្បាលទី 22 · ទំព័រ 639

ម្នាលភិក្ខុទាំងឡាយ ចុះការរម្លត់កម្ម តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ សភាវៈណាប៉ះពាល់នូវវិមុត្តិ ព្រោះរម្លត់កាយកម្ម វចីកម្ម មនោកម្ម ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការរម្លត់កម្ម ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់ទីរម្លត់ កម្ម តើដូចម្តេច ។ មគ្គដែលប្រកបដោយអង្គ ៨ ប្រការដ៏ប្រសើរនេះឯង ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះ ត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាម ត្រូវ ១ ការរពឫកត្រូវ ១ ការតម្កល់ចិត្តនឹងត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាជាដំណើរទៅកាន់ទីរម្លត់កម្ម ។ ម្នាលភិក្ខុទាំងឡាយ កម្មចាស់តថាគតបានសម្តែងហើយកម្ម ថ្មី តថាគតបានសម្តែងហើយ ការរម្លត់កម្ម តថាគតបានសម្តែងហើយ បដិបទាជាដំណើរទៅកាន់ទីរម្លត់កម្ម តថាគតក៏បានសម្តែងហើយដល់អ្នក ទាំងឡាយ ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ កិច្ចណាដែល សាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគតបានធ្វើហើយ ព្រោះអាស្រ័យសេចក្តីអនុគ្រោះចំពោះ សាវ័កទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ កិច្ចដែលតថាគតធ្វើនោះ គឺរុក្ខមូលទាំងឡាយហ្នឹងឯង សុញ្ញាគារដ្ឋានទាំងឡាយហ្នឹងឯង ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ខំប្រឹងប្រែងកុំប្រមាទ កុំឲ្យមានវិប្បដិសារីជាខាងក្រោយ នេះឯងហើយ ដែលជាពាក្យប្រៀបប្រដៅរបស់តថាគតដល់អ្នក ទាំងឡាយ ។