អដ្ឋកថា កម្មនិរោធសូត្រទី ១

ក្បាលទី 22 · ទំព័រ 641

ក្នុងកម្មសូត្រទី ១ នៃនវបុរាណវគ្គទី ៥ មានវិនិច្ឆ័យដូច្នេះ បទថា នវបុរាណានិ ប្រែថា ថ្មី និងចាស់ ។ បទថា ចក្ខុំ ភិក្ខវេ បុរាណកម្មំ សេចក្តីថា ចក្ខុមិនជារបស់បុរាណ កម្មទេតើជារបស់បុរាណ ។ តែលោកពោលយ៉ាងនោះ តាមឈ្មោះនៃបច្ច័យ ព្រោះកើតអំពីកម្ម ។ បទថា អភិសង្ខតំ សេចក្តីថា ដែលបច្ច័យប្រជុំតាក់តែងឡើង ។ បទថា អភិសព្ចោតយិតំ បានដល់ សម្រេចដោយចេតនា ។ បទថា វេទនិយំ ទដ្ឋព្វំ សេចក្តីថា គប្បីឃើញថា ជាទីតាំងនៃវេទនា ។ បទថា និរោធា វិមុត្តឹ ផុសតិ សេចក្តីថា និរោធ រមែងពាល់ត្រូវវិមុត្តិ ព្រោះកម្ម ៣ យ៉ាងនេះ រលត់ទៅ ។ បទថា អយំ វុច្ចតិ សេចក្តីថា និរោធដែលជាអារម្មណ៍នៃវិមុត្តិនោះ លោកហៅថា កម្មនិរោធ ។ ដូច្នោះ ទើបត្រាស់វិបស្សនាដែលជាបុព្វភាគ គឺចំណែកខាងដើម ក្នុងព្រះសូត្រនេះ ។