អនិច្ចនិព្វានសប្បាយសូត្រទី ២

ក្បាលទី 22 · ទំព័រ 642

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបដិបទា ជាទី សប្បាយដើម្បីព្រះនិព្វាន ចូរអ្នកទាំងឡាយស្តាប់នូវបដិបទានោះចុះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាជាទីសប្បាយដើម្បីព្រះនិព្វាននោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះឃើញថា ចក្ខុមិនទៀង ឃើញថា រូប មិនទៀង ឃើញថា ចក្ខុវិញ្ញាណមិនទៀង ឃើញថា ចក្ខុសម្ផស្សមិនទៀង វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើងព្រោះ ចក្ខុសម្ផស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះថា មិនទៀង ។ បេ ។ ឃើញថា ជិវ្ហាមិនទៀង ឃើញថា រសមិនទៀង ឃើញថា ជិវ្ហាវិញ្ញាណមិនទៀង ឃើញ ថា ជិវ្ហាសម្ផស្សមិនទៀង វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខ ក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះថា មិនទៀង ។ បេ ។ ឃើញថា មនោមិនទៀង ឃើញថា ធម្មារម្មណ៍មិនទៀង ឃើញថា មនោវិញ្ញាណមិនទៀង ឃើញថា មនោសម្ផស្សមិនទៀង វេទនា ណាជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះថា មិនទៀង ។ ម្នាលភិក្ខុទាំងឡាយ នេះឯងបដិបទាជាទីសប្បាយដើម្បី ព្រះនិព្វាន ។ ទុតិយអនិច្ចនិព្វានសប្បាយសូត្រទី ៣ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបដិបទា ជាទី សប្បាយដើម្បីព្រះនិព្វានដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយប្រុងស្តាប់នូវ បដិបទានោះចុះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាជាទីសប្បាយដើម្បី ព្រះនិព្វាននោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញថា ចក្ខុជាទុក្ខ ឃើញថា រូបជាទុក្ខ ឃើញថា ចក្ខុវិញ្ញាណជាទុក្ខ ឃើញថា ចក្ខុសម្ផស្សជាទុក្ខ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិន