អដ្ឋកថា អនិច្ចនិព្វានសប្បាយសូត្រទី ២
ក្បាលទី 22 · ទំព័រ 646
បឋមអនិច្ចនិព្វានសប្បាយសូត្រជាដើម ក្នុងបឋមអនិច្ចនិព្វានសប្បាយសូត្រទី ២ ជាដើម មាន វិនិច្ឆ័យដូចតទៅនេះ បទថា និព្វានសប្បាយំ បានដល់ ដែលជាសប្បាយ គឺបដិបទាដែលជាឧបការៈដល់ព្រះនិព្វាន ។ ក្នុងសូត្រទី ៣ ជាដើមក៏មាន ន័យដូចគ្នា ។ តែក្នុងព្រះសូត្រទាំង ៤ នេះ ត្រាស់មគ្គ ៤ មួយអន្លើដោយ វិបស្សនា ដោយលំដាប់ ។