ទុក្ខនិព្វានសប្បាយសូត្រទី ៣
សម្ពោធសូត្រ ជាដើម ក្នុងបឋមសម្ពោធសូត្រទី ១ និងទុតិយសម្ពោធសូត្រទី ២ នៃយមកវគ្គទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា អជ្ឈត្តិកានំ បានដល់ ឈ្មោះថា អជ្ឈត្តិក ព្រោះជារបស់ខាងក្នុង ។ ភាពដែលអាយតនៈទាំងនោះ ជារបស់ខាងក្នុង គប្បីជ្រាបបានក៏ព្រោះឆន្ទរាគៈ ដោយអំណាចការត្រេកអរ មានកម្លាំងខ្លាំង ។ ពិតហើយ អាយតនៈខាងក្នុង ដូចគ្នាខាងក្នុងផ្ទះនៃពួក មនុស្ស អាយតនៈខាងក្រៅ ដូចឧបចារៈក្បែរៗ ផ្ទះ គឺឆន្ទរាគៈខាងក្នុងផ្ទះ នៃពួកមនុស្ស ដែលពេញទៅដោយកូនប្រពន្ធ ទ្រព្យ និងស្រូវ ដែលមាន កម្លាំងខ្លាំង ។ ពួកមនុស្សមិនឲ្យបុគ្គលណាចូលទៅក្នុងទីនោះ ។ មានបុគ្គល ពោលថា ប្រយោជន៍អ្វីដោយហេតុត្រឹមតែសំឡេងភាជនៈ មានប្រមាណតិច នេះ ឆន្ទរាគៈមានកម្លាំងលើសប្រមាណ ក្នុងអាយតនៈខាងក្នុង ៦ ក៏ដូច្នោះ ដូចគ្នា ។ អាយតនៈទាំងនោះ លោកហៅថា ខាងក្នុង ព្រោះឆន្ទរាគៈមាន កម្លាំងនេះ ដោយប្រការដូច្នេះ ។ តែក្នុងឧបចារៈជិតៗ ផ្ទះ មិនមានកម្លាំង យ៉ាងនោះ មនុស្សក្តី សត្វជើង ៤ ក្តី ដែលត្រាច់ទៅក្នុងទីនោះ មិនមាន នរណាហាមឃាត់ឡើយ តែបើមិនប្រាថ្នា ក៏មិនឲ្យចាប់ត្រឹមតែល្អីជញ្ជូនដី ។ ដូច្នោះ ទើបពួកជនទាំងនោះ មិនមានឆន្ទរាគៈដ៏មានកម្លាំងក្នុងទីនោះ ។ ក្នុង រូបជាដើម ក៏មិនមានឆន្ទរាគៈដែលមានកម្លាំងលើសប្រមាណ ក្នុងទីនោះដូច