និព្វានសប្បាយបដិបទាសូត្រទី ៥
ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវអានិសង្សនៃត្រចៀក ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរក នូវអានិសង្សនៃច្រមុះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរក នូវអានិសង្សនៃអណ្តាត ក៏បានជួបប្រទះ នូវអានិសង្សនៃអណ្តាតនោះឯង តថាគត បានឃើញដោយងាយ នូវអានិសង្សនៃអណ្តាតនុ៎ះ ទាំងបុន្មានដោយ បញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវទោសនៃអណ្តាត ក៏បានជួបប្រទះ នូវទោសនៃអណ្តាតនុ៎ះ តថាគតបានឃើញដោយងាយនូវ ទោសនៃអណ្តាតនុ៎ះ ទាំងបុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបាន ប្រព្រឹត្ត ស្វែងរកនូវគ្រឿងរលាស់ចេញនូវអណ្តាត ក៏បានជួបប្រទះនូវគ្រឿង រលាស់ចេញនូវអណ្តាតនោះ តថាគតបានឃើញដោយងាយ នូវគ្រឿង រលាស់ចេញនូវអណ្តាតនុ៎ះ ទាំងបុន្មានដោយបញ្ញា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃចិត្ត ក៏បានជួបប្រទះនូវអានិសង្ស នៃចិត្តនោះ តថាគតបានឃើញដោយងាយ នូវអានិសង្សនៃចិត្តនុ៎ះ ទាំង បុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវ ទោសនៃចិត្ត ក៏បានជួបប្រទះនូវទោសនៃចិត្តនោះឯង តថាគតបានឃើញ ដោយងាយនូវទោសនៃចិត្តនុ៎ះ ទាំងបុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវគ្រឿងរលាស់ចេញនូវចិត្ត ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញនូវចិត្តនោះ តថាគតបានឃើញដោយងាយ នូវគ្រឿង រលាស់ចេញនូវចិត្តនុ៎ះ ទាំងបុន្មានដោយបញ្ញា ។