អដ្ឋកថា និព្វានសប្បាយបដិបទាសូត្រទី ៥
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ ដែលមិន មានកិលេសដូចជាកូនសិស្ស ដែលមិនមានកិលេសដូចជាអាចារ្យ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយកិលេសដូចជាកូនសិស្ស ប្រកបដោយកិលេស ដូចជាអាចារ្យ រមែងជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមាន កិលេសដូចជាកូនសិស្ស ទាំងមិនមានកិលេសដូចជាអាចារ្យ រមែងនៅជាសុខ សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុប្រកបដោយកិលេសដូចជាកូនសិស្សប ្រកបដោយកិលេសដូចជាអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងកើតឡើងដល់ភិក្ខុក្នុងសាសនានេះ ព្រោះ ឃើញរូបដោយចក្ខុ ធម៌ទាំងនោះ រមែងនៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ដ៏ លាមក រមែងនៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុ នោះថា អ្នកប្រកបដោយកិលេសដូចជាកូនសិស្ស ។ អកុសលធម៌ដ៏លាមក ទាំងនោះ រមែងហៅរកនូវភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុ នោះថា អ្នកប្រកបដោយកិលេសដូចជាអាចារ្យ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយ សញ្ញោជនៈ រមែងកើតឡើងដល់ភិក្ខុ ព្រោះលិទ្ធរសដោយជិវ្ហា ធម៌ ទាំងនោះ រមែងនៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ដ៏លាមករមែងនៅក្នុងទី ជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុនោះថា អ្នកប្រកបដោយ កិលេសដូចជាកូនសិស្ស ។