កិមត្ថិយព្រហ្មចរិយសូត្រទី ៧

ក្បាលទី 22 · ទំព័រ 316

គ្រឿងរលាស់ចេញថាជាគ្រឿងរលាស់ចេញនៃអាយតនៈខាងក្នុងទាំង ៦ នេះ ។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំង មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រលាស់ចេញ ប្រាសចេញ រួច ស្រឡះ មានចិត្តប្រព្រឹត្តកន្លងនូវដែនគឺកិលេសនិងវដ្តៈបាន ។ សូត្រទី ៥ ចប់ អដ្ឋកថា បឋមនោអស្សាទសូត្រទី ៥ ក្នុងបឋមនោអស្សាទសូត្រទី ៥ មានវិនិច្ឆ័យដូច្នេះ បទថា និស្សដា ប្រែថា ចេញទៅហើយ ។ បទថា វិសញ្ញុត្តា ប្រែថា មិនប្រកប ។ បទថា វិប្បមុត្តា ប្រែថា មិនរួចផុតហើយ ។ បទថា វិប្បរិយាទិកតេន ចេតសា បានដល់ មិនមានចិត្តដែលមិនមានអ្វីប្រកាន់ទុកជាដើម ។ បទថា យំ បានដល់ កិលេសជាតិ ឬវដ្តៈដែលនៅមិនទាន់លះបាន ។ ចិត្តរបស់ព្រះ សេក្ខៈទាំងឡាយ ឈ្មោះថា កិលេសជាតិ ឬវដ្តៈដែលប្រកាន់មាំជាដើម ។ តែក្នុងទីនេះ ចិត្តដែលកិលេសជាតិ ឬវដ្តៈ ឈ្មោះថា មិនប្រកាន់មាំជាដើម ព្រោះកិលេស និងវដ្តៈ លោកលះបានហើយដោយប្រការទាំងពួង អធិប្បាយ ថា ព្រះអរិយៈមានចិត្តប្រាសចាកការប្រកាន់មាំ គឺឈានកន្លងការប្រកាន់មាំ នៃកិលេសវដ្តៈ ។