អដ្ឋកថា កិមត្ថិយព្រហ្មចរិយសូត្រទី ៧
ក្បាលទី 22 · ទំព័រ 652
ម្នាលភិក្ខុទាំងឡាយ ហេតុដែលភិក្ខុវៀរលែងជំនឿ វៀរលែង សេចក្តីគាប់ចិត្ត វៀរលែងការឮតៗ គ្នា វៀរលែងសេចក្តីត្រិះរិះនូវហេតុ វៀរលែងសេចក្តីគាប់ចិត្ត តាមសេចក្តីយល់ឃើញ ហើយបានដល់នូវអរហត្ត ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ មានដែរឬ ។