អដ្ឋកថា អត្ថិនុខោបរិយាយសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលភិក្ខុវៀរលែងជំនឿ ។ បេ ។ វៀរលែងសេចក្តីគាប់ចិត្ត តាមសេចក្តីយល់ឃើញ ហើយបានសម្រេចអរហត្តក ៏ដឹងច្បាស់ថាជាតិអស់ហើយ ព្រហ្មចរិយៈអាត្មាអញនៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញមានរាគៈ ទោសៈ មោហៈនៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈនៅខាងក្នុង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញ រូបដោយចក្ខុ ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញមានរាគៈ ទោសៈ មោហៈនៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញមិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយរបស់តថាគត គេត្រូវ ដឹងដោយជំនឿក្តី ត្រូវដឹងដោយសេចក្តីគាប់ចិត្តក្តី ត្រូវដឹងដោយការឮតៗ គ្នា ក្តី ត្រូវដឹងដោយសេចក្តីត្រិះរិះនូវហេតុក្តី ត្រូវដឹងដោយសេចក្តីពេញចិត្ត ព្រោះសេចក្តីយល់ឃើញក្តី តើមានឬទេ ។ មិនមានទេ ព្រះអង្គ ។ ម្នាលភិក្ខុ ទាំងឡាយ ក្រែងធម៌ទាំងឡាយរបស់តថាគត គេត្រូវឃើញដោយប្រាជ្ញា ហើយដឹង ដូច្នោះឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ នេះ ឯង ជាហេតុដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែង