អដ្ឋកថា ឥន្ទ្រិយសម្បន្នសូត្រទី ៩

ក្បាលទី 22 · ទំព័រ 657

បទថា អញ្ញំ ព្យាករេយ្យ សេចក្តីថា រួចផុតឋានៈទាំង ៥ នេះហើយ គប្បីព្យាករអរហត្ត ។ ក្នុងសូត្រនេះ ត្រាស់ដល់បច្ចវេក្ខណញ្ញាណ សម្រាប់ព្រះសេក្ខៈ និង អសេក្ខៈ ។ គ្រានោះ ភិក្ខុមួយរូប បានចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះភិក្ខុអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គត្រាស់ថា ភិក្ខុបរិបូណ៌ដោយ ឥន្ទ្រិយ បរិបូណ៌ដោយឥន្ទ្រិយ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុអ្នកបរិបូណ៌ ដោយឥន្ទ្រិយ តើដោយហេតុប៉ុន្មានយ៉ាង ។ ព្រះមានព្រះភាគត្រាស់ថា បើ ភិក្ខុពិចារណាឃើញនូវការកើតឡើង និងការវិនាសក្នុងចក្ខុន្ទ្រិយ រមែងនឿយណាយ នឹងចក្ខុន្ទ្រិយ ។ បេ ។ បើភិក្ខុពិចារណាឃើញ នូវការកើតឡើង និងការ វិនាសក្នុងជិវ្ញ្រិន្ទិយ រមែងនឿយណាយនឹងជិវ្ញ្រិន្ទិយ ។ បេ ។ បើភិក្ខុពិចារណា ឃើញ នូវការកើតឡើង និងការវិនាសក្នុងមន្រិន្ទិយ រមែងនឿយណាយនឹង មនិន្ទ្រិយ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ។ បេ ។ ញាណក៏ កើតឡើងថា ចិត្តរួចស្រឡះហើយ ។ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈអាត្មាអញនៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបរិបូណ៌ដោយឥន្ទ្រិយ ដោយហេតុមានប្រមាណ ប៉ុណ្ណេះឯង ។ ក្នុងឥន្ទ្រិយសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឥន្ទ្រិយសម្បន្នោ បានដល់ ភិក្ខុដែលមានឥន្ទ្រិយសម្បូរ ។ ក្នុងពាក្យនោះ ភិក្ខុណាពិចារណាឥន្ទ្រិយ ៦ ហើយសម្រេចអរហត្ត ភិក្ខុនោះ ឈ្មោះថា មានឥន្ទ្រិយសម្បូរ ភិក្ខុនោះ ឈ្មោះថា ជាអ្នកមានឥន្ទ្រិយសម្បូរ ព្រោះ ប្រកបដោយឥន្ទ្រិយដែ