អដ្ឋកថា ធម្មកថិកបុច្ឆសូត្រទី ១០

ក្បាលទី 22 · ទំព័រ 659

គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គត្រាស់ថា ភិក្ខុជាធម្មកថិក ភិក្ខុ ជាធម្មកថិក បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាធម្មកថិក តើដោយហេតុប៉ុន្មានយ ៉ាង ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុសម្តែងធម៌ដើម្បីនឿយណាយ ដើម្បី វិនាស ដើម្បីរម្លត់នូវចក្ខុ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ បើភិក្ខុប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរម្លត់នូវចក្ខុ ទើបគួរហៅថា ភិក្ខុជា អ្នកប្រតិបត្តិដ៏សមគួរដល់ធម៌ ។ បើភិក្ខុមានចិត្តរួចស្រឡះ ព្រោះនឿយណាយ ព្រោះវិនាស ព្រោះរម្លត់ ព្រោះមិនប្រកាន់នូវចក្ខុ ទើបគួរហៅថា ភិក្ខុអ្នកដល់ នូវទិដ្ឋធម្មនិព្វាន ។ បេ ។ បើភិក្ខុសម្តែងធម៌ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរម្លត់នូវជិវ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ បេ ។ បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរម្លត់នូវចិត្ត ទើបគួរហៅថា ភិក្ខុជាធម្មក ថិក ។ បើភិក្ខុប្រតិបត្តិដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរម្លត់នូវ ចិត្ត ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិដ៏សមគួរដល់ធម៌ ។ បើភិក្ខុមានចិត្ត រួចស្រឡះ ព្រោះនឿយណាយ ព្រោះវិនាស ព្រោះរម្លត់ ព្រោះមិនប្រកាន់នូវ ចិត្ត ទើបគួរហៅថា ភិក្ខុអ្នកដល់នូវទិដ្ឋធម្មនិព្វាន ។ សូត្រទី ១០ ចប់ នវបុរាណវគ្គទី ៥ ចប់ ៥ ឧទ្ទាននៃនវបុរាណវគ្គនោះ គឺ និយាយអំពីកម្ម ១ បដិបទាជាទីសប្បាយដើម្បីព្រះ និព្វាន ៤ លើក ភិក្ខុមិនមានកិលេសដូចជាកូនសិស្ស ១ ព្រហ្មចរិយៈមានប្រយោជន៍អ្វី ១ មានបរិយាយដែរឬ ១ ភិក្ខុបរិបូណ៌ដោយឥន្ទ្រិយ