អដ្ឋកថា អជ្ឈត្តនន្ទិក្ខយសូត្រទី ១

ក្បាលទី 22 · ទំព័រ 662

ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញចក្ខុដែលមិនទៀង ថាមិន ទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែង នឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃ សេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា ផុតស្រឡះ ព្រោះ អស់នៃសេចក្តីរីករាយ និងរាគៈ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញជិវ្ហា ដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើ យល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តី រីករាយ ។ បេ ។ ចិត្តដែលលោកហៅថា ផុតស្រឡះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញចិត្តដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មាន គំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ ។