ពាហិរអនិច្ចនន្ទិក្ខយសូត្រទី ៤

ក្បាលទី 22 · ទំព័រ 330

លះបង់នូវជិវ្ហាដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវរស ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវជិវ្ហាវិញ្ញាណដោយ អភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវជិវ្ហាសម្ផស្សដោយអភិញ្ញា និងបរិញ្ញា វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផស្សជាបច្ច័យ អ្នកទាំងឡាយ លះបង់នូវវេទនានោះដោយ អភិញ្ញា និងបរិញ្ញា ។ អ្នកទាំងឡាយ ត្រូវលះបង់នូវកាយដោយអភិញ្ញា និង បរិញ្ញា ។ អ្នកទាំងឡាយ ត្រូវលះបង់នូវមនោដោយអភិញ្ញា និងបរិញ្ញា អ្នក ទាំងឡាយ ត្រូវលះបង់នូវធម្មារម្មណ៍ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយត្រ ូវលះបង់នូវមនោវិញ្ញាណដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវ លះបង់នូវមនោសម្ផស្សដោយអភិញ្ញា និងបរិញ្ញា វេទនាណាជាសុខក្តី ជា ទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ អ្នក ទាំងឡាយ ត្រូវលះបង់នូវវេទនានោះដោយអភិញ្ញា និងបរិញ្ញា ។ ម្នាលភិក្ខុ ទាំងឡាយ នេះឯងហៅថា ធម៌សម្រាប់ការលះបង់នូវអាយតនៈទាំងពួង ដោយអភិញ្ញា និងបរិញ្ញា ។