អដ្ឋកថា ពាហិរអនិច្ចនន្ទិក្ខយសូត្រទី ៤
ក្បាលទី 22 · ទំព័រ 666
នន្ទិក្ខយសូត្រជាដើម ក្នុងនន្ទិក្ខយសូត្រទី ១ នៃនន្ទិក្ខយវគ្គទី ១ មានវិនិច្ឆ័យដូច្នេះ បទថា នន្ទិក្ខយា រាគក្ខយោ រាគក្ខយា នន្ទិក្ខយោ លោកពោលថា នន្ទិ និងរាគៈ ដោយអត្ថដូចគ្នាតែមួយ ។ បទថា សុវិមុត្តំ សេចក្តីថា រួចផុត ដោយល្អ ដោយអរហត្តផលវិមុត្តិ ។ ពាក្យដ៏សេសក្នុងសូត្រទី ១ និងសូត្រ ទី ២ ជាដើមងាយយល់ទាំងអស់ហើយ ។ អដ្ឋកថានន្ទិក្ខយសូត្រជាដើម ចប់