ជីវកម្ពវនសមាធិសូត្រទី ៥
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជីវកម្ពវ័ន ទៀបក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ចម្រើនសមាធិចុះ ។ ម្នាល ភិក្ខុទាំងឡាយ យថាភូតញ្ញាណ របស់ភិក្ខុដែលមានចិត្តតម្កល់មាំហើយ រមែង ចុះស៊ប់ ។ យថាភូតញ្ញាណចុះស៊ប់ តើដូចម្តេច ។ យថាភូតញ្ញាណចុះស៊ប់ ថា ចក្ខុមិនទៀង យថាភូតញ្ញាណចុះស៊ប់ថា រូបមិនទៀង យថាភូតញ្ញាណចុះ ស៊ប់ថា ចក្ខុវិញ្ញាណមិនទៀង យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុសម្ផស្សមិនទៀង វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ យថាភូតញ្ញាណចុះស៊ប់ថា វេទនានោះមិនទៀង ។ បេ ។ យថាភូតញ្ញាណចុះស៊ប់ថា ធម្មារម្មណ៍មិនទៀង ។ បេ ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ យថាភូតញ្ញាណចុះស៊ប់ថា វេទនានោះមិនទៀង ។ ម្នាលភិក្ខុទាំងឡាយ ចូរ អ្នកទាំងឡាយ ចម្រើនសមាធិចុះ ។ ម្នាលភិក្ខុទាំងឡាយ យថាភូតញ្ញាណ របស់ភិក្ខុដែលមានចិត្តតម្កល់មាំ រមែងចុះស៊ប់ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជីវកម្ពវ័ន ទៀបក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកភិក្ខុ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយពួនសម្ងំ ប្រកបដោយសេចក្តីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំ យថាភូតញ្ញាណរមែងចុះស៊ប់ ។ ម្នាល ភិក្ខុទាំងឡាយ យថាភូតញ្ញាណចុះស៊ប់ តើដូចម្តេច ។ យថាភូតញ្ញាណចុះ ស៊ប់ថា ចក្ខុមិនទៀង យថាភូតញ្ញាណចុះស៊ប់ថា រូបមិនទៀង យថាភូតញ្ញាណ ចុះស៊ប់ថា ចក្ខុវិញ្ញាណមិនទៀង យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុសម្ផស្សមិន