កោដ្ឋិកអនិច្ចសូត្រទី ៧

ក្បាលទី 22 · ទំព័រ 333

គួរដើម្បីអស់ទៅនៃទុក្ខបាន ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវរូបគួរដើម្បីអស់ទៅនៃទុក្ខបាន ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវចក្ខុវិញ្ញាណ គួរដើម្បីអស់ទៅនៃទុក្ខបាន ភិក្ខុកាល ដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវចក្ខុសម្ផស្ស គួរដើម្បីអស់ ទៅនៃទុក្ខបាន ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនសុខមិនទុក្ខក្តី ដែល កើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវវេទនានោះ គួរដើម្បីអស់ទៅនៃទុក្ខបាន ។ បេ ។ ភិក្ខុកាល ដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវជិវ្ហា គួរដើម្បីអស់ទៅនៃទុក្ខ បាន នូវរសទាំងឡាយ ។ បេ ។ នូវជិវ្ហាវិញ្ញាណ ។ បេ ។ នូវជិវ្ហាសម្ផស្ស ។ បេ ។ ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះ ជិវ្ហាសម្ផស្សជាបច្ច័យ ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវវេទនានោះ គួរដើម្បីអស់ទៅនៃទុក្ខបាន ។ ភិក្ខុកាលដឹងច្បាស់ កំណត់ ដឹង នឿយណាយ លះបង់នូវកាយ និងមនោ គួរដើម្បីអស់ទៅនៃទុក្ខបាន នូវធម្មារម្មណ៍ ។ បេ ។ នូវមនោវិញ្ញាណ ។ បេ ។ នូវមនោសម្ផស្ស ។ បេ ។ ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះ មនោសម្ផស្សជាបច្ច័យ ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវវេទនានោះ គួរដើម្បីអស់ទៅនៃទុក្ខបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល ដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវអាយតនៈទាំងពួង នេះឯង គួរដើម្បីអស់ទៅនៃទុក្ខបាន ។