កោដ្ឋិកទុក្ខសូត្រទី ៨

ក្បាលទី 22 · ទំព័រ 670

ចក្ខុសម្ផស្សមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុសម្ផស្ស នោះចេញ ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះក៏មិនទៀង ត្រូវអ្នកលះបង់សេចក្តី ប៉ុនប៉ងក្នុងវេទនានោះចេញ ។ បេ ។ ជិវ្ហាមិនទៀង ត្រូវអ្នកលះបង់សេចក្តី ប៉ុនប៉ង ក្នុងជិវ្ហានោះចេញ ។ រសមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ងក្នុង រសនោះចេញ ។ ជិវ្ហាវិញ្ញាណមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុង ជិវ្ហាវិញ្ញាណនោះចេញ ។ ជិវ្ហាសម្ផស្សមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហាសម្ផស្សនោះចេញ ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផស្សជាបច្ច័យ វេទនានោះមិនទៀងទេ ត្រូវអ្នក លះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ ។ បេ ។ ចិត្តមិនទៀង ត្រូវអ្នក លះបង់សេចក្តីប៉ុនប៉ង ក្នុងចិត្តនោះចេញ ។ ធម្មារម្មណ៍មិនទៀង ត្រូវអ្នក លះបង់សេចក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ ។ មនោវិញ្ញាណមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងមនោវិញ្ញាណនោះចេញ ។ មនោសម្ផស្ស មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងមនោសម្ផស្សនោះចេញ ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោ- សម្ផស្សជាបច្ច័យ វេទនានោះមិនទៀងទេ ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ងក្នុង វេទនានោះចេញ ។ ម្នាលកោដ្ឋិកៈ របស់ណាមិនទៀង ត្រូវអ្នកលះបង់សេចក្តី ប៉ុនប៉ងក្នុងរបស់នោះចេញ ។