កោដ្ឋិកអនត្តសូត្រទី ៩

ក្បាលទី 22 · ទំព័រ 336

វិញ្ញាណក្តី ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួងនេះឯង គួរដើម្បីអស់ទៅនៃទុក្ខបាន ។ ក្នុងទុតិយបរិជានសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា ចក្ខុវិញ្ញាណវិញ្ញាតព្វា ធម្មា លោកសម្តែងកាន់យកចំពោះរូប ដែលកាន់ យកខាងដើម ឬកាន់យករូបដែលប្រាកដខាងដើម តែក្នុងទីនេះមិនបានប្រាកដ ក៏ជាសន្និដ្ឋានក្នុងសេចក្តីនេះថា បទថា អាបថគតំ បានដល់ កាន់យករូប ដែលមិនប្រាកដបុណ្ណោះ តែក្នុងទីនេះ សំដៅយកខន្ធ ៣ ដែលសម្បយុត្ត ដោយចក្ខុវិញ្ញាណ ។ ព្រោះថា ខន្ធទាំងនោះ លោកពោលថា ចក្ខុវិញ្ញាតព្វា ព្រោះគប្បីដឹងច្បាស់ មួយអន្លើនឹងចក្ខុវិញ្ញាណ ក្នុងបទដ៏សេស ក៏ មានន័យនេះដូចគ្នា ។