មិច្ឆាទិដ្ឋិបហានសូត្រទី ១០
គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមាន ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញ ដូចម្តេច ទើបលះបង់មិច្ឆាទិដ្ឋិបាន ។ ម្នាលភិក្ខុ កាលបុគ្គលដឹង ឃើញចក្ខុថា មិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន ។ កាលបុគ្គលដឹង ឃើញរូបថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន ។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន ។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផស្សថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន ។ បេ ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខ ក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ កាលបុគ្គលដឹង ឃើញវេទនា នោះថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន ។ ម្នាលភិក្ខុ កាលបុគ្គលដឹងយ៉ាង នេះ ឃើញយ៉ាងនេះឯង ទើបលះបង់មិច្ឆាទិដ្ឋិបាន ។ គ្រានោះឯង ភិក្ខុមួយរូប ។ បេ ។ ក្រាបបង្គំទូលដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់ សក្កាយទិដ្ឋិបាន ។ ម្នាលភិក្ខុ កាលបុគ្គលដឹង ឃើញចក្ខុថាជាទុក្ខ ទើបលះបង់ សក្កាយទិដ្ឋិបាន ។ កាលបុគ្គលដឹង ឃើញរូបថាជាទុក្ខ ទើបលះបង់ សក្កាយទិដ្ឋិបាន ។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណថាជាទុក្ខ ទើបលះបង់ សក្កាយទិដ្ឋិបាន ។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផស្សថាជាទុក្ខ ទើបលះបង់ សក្កាយទិដ្ឋិបាន ។ បេ ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ កាលបុគ្គលដឹង ឃើញវេទនា នោះថាជាទុក្ខ ទើបលះបង់សក្កាយទិដ្ឋិបាន ។