អដ្ឋកថា មិច្ឆាទិដ្ឋិបហានសូត្រទី ១០

ក្បាលទី 22 · ទំព័រ 676

ឧទ្ទាននៃនន្ទិក្ខយវគ្គនោះ គឺ ទ្រង់សម្តែងនន្ទិក្ខយៈ ៤ លើក ក្នុងជីវកម្ពវ័ន ២ លើក កោដិកត្ថេរ ៣ លើក មិច្ឆាទិដ្ឋិ ១ សក្កាយទិដ្ឋិ ១ អត្តានុទិដ្ឋិ ១ ។ អដ្ឋកថា មិច្ឆាទិដ្ឋិសូត្រជាដើម ៣ សូត្រ មានមិច្ឆាទិដ្ឋិសូត្រទី ១០ ជាដើម ទ្រង់ត្រាស់ដោយអំណាច អធ្យាស្រ័យបុគ្គលមួយផ្នែកដោយឡែក ។ អត្ថនៃសូត្រទាំងនោះ គប្បីជ្រាប ដោយន័យដូចពោលហើយនោះឯង ។ អដ្ឋកថា មិច្ឆាទិដ្ឋិសូត្រជាដើម ចប់ ។