សក្កាយទិដ្ឋិបហានសូត្រទី ១១

ក្បាលទី 22 · ទំព័រ 677

សដ្ឋីបេយ្យាល ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីបុនប៉ងក្នុងរបស់នោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់អ្វី មិនទៀង ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយលះបង់ សេចក្តីបុនប៉ងក្នុងចក្ខុនោះចេញ ។ បេ ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីបុនប៉ងក្នុងជិវ្ហានោះចេញ ។ បេ ។ មនោមិនទៀង ត្រូវអ្នកទាំងឡាយលះបង់សេចក្តីបុនប៉ងក្នុងមនោនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់ ណាមិនទៀង ត្រូវអ្នកទាំងឡាយលះបង់សេចក្តីបុនប៉ងក្នុងរបស់នោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ តម្រេកក្នុងរបស់នោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់អ្វីដែលមិនទៀង ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេកក្នុងចក្ខុ នោះចេញ ។ បេ ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេកក្នុងជិវ្ហា នោះចេញ ។ បេ ។ មនោមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេកក្នុង មនោនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយលះបង់តម្រេក ក្នុងរបស់នោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ ឆន្ទរាគៈក្នុងរបស់នោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនទៀង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយលះបង់ ឆន្ទរាគក្នុងចក្ខុនោះចេញ ។ បេ ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ ឆន្ទរាគក្នុងជិវ្ហានោះចេញ ។