អត្តានុទិដ្ឋិបហានសូត្រទី ១២
សោឡសកិច្ចនេះទៀត មិនមានឡើយ ។ ព្រះមានព្រះភាគ បានត្រាស់ ភាសិតនេះហើយ ។ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយនឹងភាសិត នៃព្រះមានព្រះភាគ ។ នាកាលវេយ្យាករណ៍ ( ព្រះសូត្រឥតមានគាថា ) នេះ ដែលព្រះមានព្រះភាគកំពុងត្រាស់ទេសនា ចិត្តរបស់ភិក្ខុទាំង ១០០០ រូបនោះ ក៏បានផុតស្រឡះហើយ ចាកអាសវៈទាំងឡាយ ព្រោះការមិនប្រកាន់មាំ ។ ក្នុងអាទិត្តបរិយាយសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា គយាសីសេ សេចក្តីថា ពិតហើយ ស្រះបោក្ខរណីមួយកន្លែង ឈ្មោះគយា ក៏មាន ស្ទឹងឈ្មោះគយាសីសៈក៏មាន ថ្មដារាងដូចក្អមទឹកក៏មាន ក្នុងទីមិន ឆ្ងាយអំពីស្រុកគយា ។ ព្រះមានព្រះភាគ ប្រថាប់នៅក្នុងទីដែលភិក្ខុ ១០០០ រូបនៅល្មមគ្រប់គ្រាន់ ។ ហេតុនោះ ទើបលោកពោលថា គយាសីសេ ដូច្នេះ ។ បទថា ភិក្ខូ អាមន្តេសិ សេចក្តីថា ព្រះមានព្រះភាគទ្រង់ជ្រើសរើសព្រះ ធម្មទេសនាដែលជាសប្បាយដល់ភិក្ខុទាំងនោះ ត្រាស់ហៅថា តថាគតនឹង សម្តែងអាទិត្តបរិយាយសូត្រនោះ ។ ក្នុងសេចក្តីនោះ មានអនុបុព្វីកថាដូច្នេះ បានឮមកថា រាប់ទៅក្រោយ អំពីភទ្ទកប្បនេះទៅ ៩២ កប្ប មានព្រះរាជាមួយអង្គទ្រង់ព្រះនាមថា មហិន្ទ មានព្រះជេដ្ឋោរសព្រះនាមថាផុស្សៈ ផុស្សជេដ្ឋោរសនោះ ឆ្អែតដោយបារមី ជាសត្វដែលកើតក្នុងភពចុងក្រោយ កាលញាណចាស់ក្លា ក៏ឡើងកាន់ ពោធិមណ្ឌលដ្ឋាន ចាក់ធ្លុះសព្វញ្ញុតញ្ញាណ ។ ព្រះកនិដ្ឋោរសជាអគ្គសាវ័ក របស់ព្រះអង្គ បុត្របុរោហិតជាទុតិយសាវ័ក ។ ព្រះរាជាមានព្រះតម្រិះថា កូនប្រុសច្បងរបស់អញ ចេញបួសបានជាព្រះពុទ្ធ កូនពៅជាអគ្គសាវ័ក កូន បុរោហិតជាទុតិយសាវ័ក ព្រះអង្គទ្រង់ឲ្យសាងវិហារ ដោយព្រះតម្រិះថា ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជារបស់អញ ទ្រង់ព័ទ្ធរបងជុំវិ