អដ្ឋកថា អត្តានុទិដ្ឋិបហានសូត្រទី ១២

ក្បាលទី 22 · ទំព័រ 692

លំដាប់បន្ទាប់អំពីនន្ទិក្ខយវគ្គនោះ ឈ្មោះសដ្ឋិបេយ្យាលវគ្គ ។ សដ្ឋិបេយ្យាលវគ្គនោះ មានអត្ថងាយយល់ទាំងអស់ហើយ តែ ៦០ សូត្រដែល ត្រាស់ក្នុងទីនេះ ត្រាស់ដោយអំណាចអធ្យាស្រ័យនៃបុគ្គលត្រាស់ដឹង ដោយ អំណាចបទនោះៗ យ៉ាងនេះថា ឆន្ទោ បហាតព្វោ គប្បីលះឆន្ទៈ ដូច្នេះជាដើម ។